គោលការណ៍ឯកជនភាព
Last updated: September 16, 2021.
ចុះបើពិតប្តេជ្ញាថានឹងការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក និងមានតម្លាភាពចំពោះអ្វីដែលយើងធ្វើជាមួយពត៌មានទាំងនោះ មិនថាអ្នកទំនាក់ទំនងមកកាន់យើងដោយរបៀបណានោះទេ។
យើងប្តេជ្ញាថានឹងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ស្របតាមទំនួលខុសត្រូវរបស់យើង។
ដំណើរការនៃព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកត្រូវបានអនុវត្តដោយ កម្មវិធីចុះបើពិត
នៅពេលយើងប្រើពាក្យថា “យើង” ឬ “របស់យើង” យើងសំដៅទៅលើកម្មវិធី ចុះបើពិត។
ការជូនដំណឹងអំពីឯកជនភាពនេះប្រាប់អ្នកអំពីរបៀបដែលយើងប្រមូល ប្រើប្រាស់ និងការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរណាមួយអំពីសេចក្តីចែងអំពីឯកជនភាពរបស់យើង សូមទាក់ទងមកកាន់យើងខ្ញុំ៖
អ៊ីម៉ែល៖ [email protected]
តើពត៌មានផ្ទាល់ខ្លួនជាអ្វី?
សម្រាប់គោលបំណងនៃសេចក្តីចែងអំពីឯកជនភាពនេះ ព័ត៌មានផ្ទាល់ខ្លួនគឺជាព័ត៌មានអំពីអ្នកជាលក្ខណៈបុគ្គល ដែលមានដូចជា ឈ្មោះ, អាស័យដ្ឋាន លេខទូរស័ព្ទ, អាស័យដ្ឋានអ៊ីមែល, ចំណង់ចំណូលចិត្តផ្ទាល់ខ្លួន, ចំណាប់អារម្មណ៍របស់អ្នក (រួមទាំងទស្សនៈនានាចំពោះសាសនា) និងព័ត៌មានផ្សេងទៀតដែលអ្នកអាចចែករំលែកជាមួយយើងបាន។ល។
តើយើងប្រមូលពត៌មានផ្ទាល់ខ្លួនអ្វីខ្លះ?
អង្គការរបស់យើងប្រមូលទិន្នន័យដូចខាងក្រោម៖
… នៅពេលអ្នកចូលមើលគេហទំព័ររបស់យើង។
អ្នកអាចចូលមើលគេហទំព័ររបស់យើងដោយមិនចាំបាច់ត្រូវប្រាប់យើងថាអ្នកជានរណា ឬបង្ហាញព័ត៌មានផ្ទាល់ខ្លួនអំពីខ្លួនអ្នក រួមទាំងអាស័យដ្ឋានអ៊ីម៉ែលរបស់អ្នកឡើយ។
… នៅពេលអ្នកផ្តល់ឱ្យយើងនូវព័ត៌មានផ្ទាល់ខ្លួនដោយផ្ទាល់។
យើងអាចប្រមូល និងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនអំពីអ្នក ដូចជា ឈ្មោះ អាស័យដ្ឋានអ៊ីមែល ឬអ្វីផ្សេងទៀតដែលអ្នកបង្ហាញក្នុងនៅក្នុងសារ នៅពេលអ្នកទំនាក់ទំនងមកកាន់យើងតាមរយៈគេហទំព័រ ឬអ្វីផ្សេងទៀត ប្រសិនបើវាជាគេហទំព័រដែលពាក់ព័ន្ធនឹងកម្មវិធី ចុះបើពិត។ ឧទាហរណ៍ វាអាចជាពេលដែលអ្នក…
…ប្រើទម្រង់ទំនាក់ទំនងណាមួយដែលបានផ្តល់នៅលើគេហទំព័ររបស់យើង
…ចុះឈ្មោះក្នុងសេវាកម្ម (អ៊ីម៉ែល) ណាមួយរបស់យើង
… ផ្តល់មតិយោបល់មកកាន់យើង
…ធ្វើការរិះគន់
…ជជែកជាមួយអ្នកតំណាងនៃកម្មវីធី ចុះបើពិត
… នៅពេលអ្នកផ្តល់ព័ត៌មានមកកាន់យើងដោយប្រយោល ដូចនៅក្នុងឧទាហរណ៍ខាងក្រោម។
នៅពេលអ្នកទំនាក់ទំនងមកកាន់យើងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook (Messenger), WhatsApp, Twitter, Instagram ឬ LinkedIn យើងក៏អាចទទួលបានព័ត៌មានផ្ទាល់ខ្លួនមួយចំនួនអំពីអ្នកផងដែរ។ ព័ត៌មានដែលយើងទទួលបាននឹងអាស្រ័យលើចំណូលចិត្តឯកជនភាពដែលអ្នកបានកំណត់នៅលើវេទិកានីមួយៗ និងគោលការណ៍ឯកជនភាពនៃវេទិកានីមួយៗ។ ដើម្បីផ្លាស់ប្តូរការកំណត់របស់អ្នកនៅលើវេទិកាទាំងនេះ សូមមើលសេចក្តីចែងអំពីឯកជនភាព។
យើងក៏អាចទទួលបានព័ត៌មានអំពីការចូលមើលរបស់អ្នកទៅកាន់គេហទំព័ររបស់យើងផងដែរ។ ឧទាហរណ៍ ទំព័រដែលអ្នកចូលមើល និងរបៀបដែលអ្នករុករកក្នុងគេហទំព័រនោះ ដោយប្រើcookies។ សូមពិនិត្យមើលផ្នែកcookiesនៅក្នុងសេចក្តីចែងអំពីឯកជនភាពនេះសម្រាប់ព័ត៌មានបន្ថែម។
ចុះប្រសិនបើអ្នកមានអាយុក្រោមការយល់ព្រមវិញ?
ប្រសិនបើអ្នកមានអាយុក្រោមការយល់ព្រមសម្រាប់ប្រទេសដែលអ្នករស់នៅ អ្នកចាំបាច់ត្រូវតែទទួលបានការអនុញ្ញាតពីឪពុកម្តាយ/អាណាព្យាបាលរបស់អ្នកជាមុនសិន មុនពេលអ្នកផ្តល់ព័ត៌មានផ្ទាល់ខ្លួនណាមួយមកកាន់យើង។
តើយើងប្រមូលពត៌មានអ្វីខ្លះ?
នៅពេលអ្នកចូលរួមជាមួយយើងតាមរយៈទូរស័ព្ទ អ៊ីម៉ែល, តាមអនឡាញ ឬដោយផ្ទាល់ យើងអាចប្រមូលព័ត៌មានអំពីអ្នក (សំដៅដល់សេចក្តីចែងអំពីឯកជនភាពថាជា “ព័ត៌មានផ្ទាល់ខ្លួន”)។ វាអាចរួមបញ្ចូលទាំងឈ្មោះ អាស័យដ្ឋាន, អាស័យដ្ឋានអ៊ីមែល, លេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត, ការងារ, ព័ត៌មានលម្អិតអំពីការអប់រំ និងអាជីពរបស់អ្នក មូលហេតុដែលអ្នកចាប់អារម្មណ៍លើកម្មវិធី ចុះបើពិត និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹងអ្នកផ្ទាល់ ដែលអ្នកអាចជ្រើសរើសផ្តល់មកកាន់យើង។
ច្បាប់ការពារទិន្នន័យទទួលស្គាល់ថាប្រភេទព័ត៌មានផ្ទាល់ខ្លួនមួយចំនួនមានភាពតឹងរឹងជាង។ នេះត្រូវបានគេស្គាល់ថាជាព័ត៌មានផ្ទាល់ខ្លួនប្រភេទ “តឹងរឹង” ឬ “ប្រភេទពិសេស” និងមានរួមទាំងព័ត៌មានដែលបង្ហាញពីពូជសាសន៍ ឬដើមកំណើតជនជាតិ, ជំនឿសាសនា ឬទស្សនវិជ្ជា និងទស្សនៈនយោបាយ, សមាជិកភាពសហជីព, ទិន្នន័យហ្សែន ឬជីវមាត្រ ព័ត៌មានទាក់ទងនឹងសុខភាព ឬទិន្នន័យទាក់ទងនឹងជីវិតផ្លូវភេទរបស់បុគ្គល ឬនិន្នាការផ្លូវភេទ។
ប្រសិនបើអ្នកជ្រើសរើសចែករំលែកព័ត៌មានតឹងរឹងរបស់អ្នកជាមួយយើង វាចាត់ទុកថាជាការយល់ព្រមសម្រាប់យើងក្នុងការប្រមូលព័ត៌មាននោះ។ ព័ត៌មានផ្ទាល់ខ្លួនដ៏តឹងរឹងនឹងមិនត្រូវបានប្រើប្រាស់ ឬចែករំលែកតាមមធ្យោបាយណាមួយដែលមិនត្រូវបានបញ្ជាក់នៅក្នុងផ្នែកខាងក្រោមឡើយ។
តើយើងប្រើព័ត៌មានរបស់អ្នកដោយរបៀបណា ហើយហេតុអ្វីបានជាយើងប្រើពត៌មាននោះ?
យើងនឹងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងដូចខាងក្រោម៖
- គោលបំណងចម្បងរបស់យើងក្នុងការទទួលបានព័ត៌មានផ្ទាល់ខ្លួនគឺដើម្បីឱ្យយើងអាចឆ្លើយតបទៅកាន់អ្នក ប្រសិនបើអ្នកបញ្ជូនព័ត៌មានរបស់អ្នកមកពួកកាន់យើង។
- យើងនឹងទាក់ទងទៅកាន់អ្នកដោយអនុលោមតាមគោលបំណងដែលយើងបានបញ្ជាក់យ៉ាងច្បាស់នៅលើទម្រង់នៃការទំនាក់ទំនង។
- … ប្រសិនបើអ្នកចុះឈ្មោះសម្រាប់ស៊េរីអ៊ីម៉ែល អ្នកនឹងទទួលបានអ៊ីម៉ែលពីស៊េរីអ៊ីម៉ែលរបស់យើង។
- … ប្រសិនបើអ្នកចុះឈ្មោះដើម្បីសន្ទនាជាមួយនរណាម្នាក់ យើងនឹងប្រើព័ត៌មានរបស់អ្នកសម្រាប់គោលបំណងនៃការសន្ទនានោះ។
- ប្រសិនបើអ្នកបញ្ជូនមតិកែលម្អ យើងអាចប្រើព័ត៌មាននោះដើម្បីកែលម្អគេហទំព័រ និងសេវាកម្មរបស់យើង។
- សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលយើងប្រើទិន្នន័យផ្ទាល់ខ្លួនដែលប្រមូលបានតាមរយៈcookies សូមមើលផ្នែកcookiesខាងក្រោម។
តើយើងចែករំលែកពត៌មានរបស់អ្នកជាមួយនរណាខ្លះ?
យើងនឹងមិនលក់ ឬចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយភាគីទីបីណាមួយសម្រាប់គោលបំណងផ្ទាល់ខ្លួនរបស់ពួកគេឡើយ។
យើងនឹងចែករំលែកទិន្នន័យរបស់អ្នកសម្រាប់គោលបំណងខាងក្រោមតែប៉ុណ្ណោះ៖
- អ្នកផ្គត់ផ្គង់ភាគីទីបី៖ យើងប្រហែលជាត្រូវចែករំលែកព័ត៌មានរបស់អ្នកជាមួយអ្នកផ្តល់សេវាបង្ហោះទិន្នន័យ ឬអ្នកផ្តល់សេវាកម្មដែលជួយយើងក្នុងការផ្តល់សេវាកម្មរបស់យើង។ អ្នកផ្តល់សេវាទាំងនេះនឹងប្រព្រឹត្តតាមតែការណែនាំរបស់យើងប៉ុណ្ណោះ។
- ឈ្មោះ និងទិន្នន័យអ៊ីមែលត្រូវបានប្រមូលដោយប្រើទម្រង់មួយនៅលើទំព័រ WordPress ។
- … ប្រសិនបើទម្រង់បែបបទបញ្ជាក់ថាអ្នកកំពុងចុះឈ្មោះសម្រាប់ស៊េរីអ៊ីម៉ែល ទិន្នន័យនេះត្រូវបានផ្ញើ និងរក្សាទុកដោយអ្នកផ្តល់សេវាភាគីទីបី Mailchimp សម្រាប់គោលបំណងនៃការទំនាក់ទំនងតាមអ៊ីម៉ែល។ សូមមើលគោលការណ៍ឯកជនភាពMailchimpសម្រាប់ពត៌មានបន្ថែម។
- ជម្រើសក្នុងការបញ្ឈប់ការ subscribe មាននៅខាងក្រោមអ៊ីម៉ែលនីមួយៗដែលអ្នកទទួលបាន។ ប្រសិនបើអ្នកចង់ឲ្យព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទាំងអស់ត្រូវបានដកចេញ សូមផ្ញើសំណើមកកាន់យើង
- … ប្រសិនបើទម្រង់នេះបញ្ជាក់ថាអ្នកកំពុងដាក់បញ្ជូនព័ត៌មានលម្អិតទំនាក់ទំនងរបស់អ្នកសម្រាប់គោលបំណងក្នុងការជួបជាមួយមួយនរណាម្នាក់ដើម្បីសន្ទនា និង/ឬស្វែងរកធនធានបន្ថែម ទិន្នន័យនេះត្រូវបានផ្ញើ និងរក្សាទុកដោយអ្នកផ្តល់សេវាភាគីទីបី Echo Global ។ ទិន្នន័យអ្នកនៅតែជាកម្មសិទ្ធិរបស់អ្នក និងអាចប្រើប្រាស់បានដោយ
- សូមមើលគោលការណ៍ឯកជនភាពរបស់យើងនៅលើវេទិកាEcho Globalនៅទីនេះសម្រាប់ព័ត៌មានបន្ថែម។
គេហទំព័រ និងព័ត៌មានអំពីភាគីទីបី
គេហទំព័រនេះអាចមានតំណភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀតដែលដំណើរការដោយភាគីទីបីដូចជា អង្គការ អ្នកផ្តល់មាតិកា និងអ្នកផ្សាយពាណិជ្ជកម្មនានា។ នៅពេលដែលអ្នកបានចុចលើតំណភ្ជាប់ ឬប៊ូតុងដំណើរការសម្រាប់គេហទំព័រខាងក្រៅ អ្នកនឹងចាកចេញពីគេហទំព័រ ហើយត្រូវបាននាំទៅកាន់គេហទំព័រដែលយើងមិនគ្រប់គ្រង ហើយគោលការណ៍ឯកជនភាពរបស់យើងលែងអនុវត្តនៅលើគេហទំព័រទាំងនោះទៀតហើយ។
អ្នកត្រូវតែអានគោលការណ៍ឯកជនភាពនៃគេហទំព័រភាគីទីបីទាក់ទងនឹងរបៀបដែលព័ត៌មានផ្ទាល់ខ្លួននឹងត្រូវបានប្រើ។ យើងក៏ផ្តល់មាតិកាដែលបង្កើតដោយភាគីទីបីនៅលើគេហទំព័រមួយចំនួនរបស់យើងផងដែរ។ យើងមិនទទួលខុសត្រូវចំពោះការអនុវត្តឯកជនភាព ឬមាតិការបស់អ្នកធ្វើមាតិកា ឬគេហទំព័រភាគីទីបីនោះទេ។
តើយើងការពារព័ត៌មានរបស់អ្នកដោយរបៀបណា?
យើងប្រើប្រាស់ការការពារផ្នែកបច្ចេកទេស និងអង្គការសាជីវកម្ម ដើម្បីធានាថាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកមានសុវត្ថិភាព។ យើងកំណត់ការចូលប្រើប្រាស់ព័ត៌មានដោយផ្អែកតាមតម្រូវការដើម្បីដឹង និងចាត់វិធានការសមស្របដើម្បីធានាថាអ្នកចូលរួមរបស់យើងដឹងថាព័ត៌មានទាំងនោះត្រូវបានប្រើប្រាស់ដោយអនុលោមតាមសេចក្តីចែងអំពីឯកជនភាពនេះតែប៉ុណ្ណោះ។
យើងធ្វើការត្រួតពិនិត្យជាប្រចាំចំពោះអ្នកដែលមានសិទ្ធិចូលប្រើព័ត៌មានដែលយើងមាន ដើម្បីធានាថាមានតែបុគ្គលិក អ្នកស្ម័គ្រចិត្ត និងអ្នកចុះកុងត្រាដែលបានទទួលការបណ្តុះបណ្តាលសមស្របតែប៉ុណ្ណោះដែលអាចចូលប្រើពត៌មានរបស់អ្នក។
ទម្រង់អនឡាញរបស់យើងតែងតែត្រូវបានបម្លែងជាកូដទិន្នន័យ ហើយបណ្តាញរបស់យើងត្រូវបានការពារ និងត្រួតពិនិត្យជាប្រចាំ។
តើយើងនឹងរក្សាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នករយៈពេលប៉ុន្មាន?
យើងនឹងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកមិនឲ្យយូរជាងភាពចាំបាច់ក្នុងគោលបំណងដែលយើងប្រមូលពត៌មាននោះទេ។
តើសិទ្ធិរបស់អ្នកចំពោះព័ត៌មានផ្ទាល់ខ្លួនមានអ្វីខ្លះ?
ច្បាប់ការពារទិន្នន័យផ្តល់ជូនអ្នកនូវសិទ្ធិក្នុងការស្នើសុំការចូលប្រើព័ត៌មានផ្ទាល់ខ្លួនអំពីអ្នកដែលត្រូវបានដំណើរការដោយកម្មវិធីចុះបើពិត និងដើម្បីឱ្យមានការកែតម្រូវភាពមិនត្រឹមត្រូវណាមួយ។ អ្នកក៏មានសិទ្ធិស្នើសុំឱ្យយើងលុបព័ត៌មាន និងដាក់កម្រិតលើដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ឬជំទាស់នឹងដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកផងដែរ។
ប្រសិនបើអ្នកចង់អនុវត្តសិទ្ធិទាំងនេះ សូមផ្ញើអ៊ីម៉ែលមកកាន់យើងតាមរយៈ៖
យើងនឹងឆ្លើយតបក្នុងរយៈពេល 30 ថ្ងៃ បន្ទាប់ពីបានទទួលសំណើរបស់អ្នក និងច្បាប់ចម្លងពីរនៃឯកសារអត្តសញ្ញាណរបស់អ្នក។ សូមផ្តល់ព័ត៍មានបន្ថែមណាមួយដែលពាក់ព័ន្ធទៅនឹងលក្ខណៈនៃការទំនាក់ទំនងរបស់អ្នកជាមួយយើង ពីព្រោះវានឹងជួយយើងក្នុងការកំណត់ទីតាំងនៃកំណត់ត្រារបស់អ្នក។
តើត្រូវធ្វើការរិះគន់ និងលើកឡើងអំពីកង្វល់ដោយរបៀបណា?
ប្រសិនបើអ្នកចង់ទទួលបានពត៌មានបន្ថែម ឬមានសំណួរណាមួយអំពីគោលការណ៍នេះ ដើម្បីធ្វើការរិះគន់ចំពោះវិធីសាស្រ្តរបស់យើងក្នុងការការពារ ឬលើកឡើងពីកង្វល់ទាក់ទងនឹងឯកជនភាព សូមទាក់ទងមកយើងខ្ញុំតាមរយៈ
ប្រសិនបើអ្នកចង់ធ្វើការរិះគន់ទាក់ទងនឹងរបៀបដែលយើងបានដោះស្រាយជាមួយព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក សូមអនុវត្តតាមនីតិវិធីនៃការរិះគន់របស់យើង។ ប្រសិនបើអ្នកមិនពេញចិត្តនឹងការឆ្លើយតបដែលអ្នកទទួលបានទេនោះ អ្នកអាចលើកឡើងពីកង្វល់របស់អ្នកជាមួយស្ថាប័នច្បាប់ពាក់ព័ន្ធ៖
តើcookiesជាអ្វី?
Cookiesគឺជាឯកសារអត្ថបទតូចៗដែលត្រូវបានទាញយក និងរក្សាទុកនៅលើឧបករណ៍របស់អ្នក នៅពេលអ្នកចូលទៅកាន់គេហទំព័រ។ Cookiesត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយអ្នកគ្រប់គ្រងគេហទំព័រ ដើម្បីផ្តល់ឱ្យអ្នកនូវបទពិសោធន៍ដ៏ល្អមួយ ខណៈពេលដែលអ្នករុករក និងផ្តល់ព័ត៌មានដែលអាចជួយដល់អ្នកគ្រប់គ្រងគេហទំព័រក្នុងការកែលម្អគេហទំព័រ។
នៅពេលអ្នកចូលមើលគេហទំព័ររបស់យើង យើងអាចដាក់ “cookie” នៅលើកុំព្យូទ័ររបស់អ្នក ដើម្បីតាមដានការចូលមើលរបស់អ្នក។ Cookieដើរតួនាទីជាអត្តសញ្ញាណប័ណ្ណ និងអនុញ្ញាតឱ្យគេហទំព័ររបស់យើងកំណត់អត្តសញ្ញាណអ្នក និងរក្សាទុកព័ត៌មានដែលពាក់ព័ន្ធក្នុងការធ្វើអន្តរកម្មជាមួយគេហទំព័ររបស់យើង។ Cookieអនុញ្ញាតឱ្យយើងតាមដានការចូលមើលគេហទំព័ររបស់អ្នក ដើម្បីយើងអាចយល់កាន់តែច្បាស់អំពីការប្រើប្រាស់របស់អ្នកនៅក្នុងគេហទំព័ររបស់យើង និងផ្លាស់ប្ដូរវាដើម្បីបំពេញតម្រូវការរបស់អ្នកឲ្យកាន់តែប្រសើរ។
តើcookiesអ្វីខ្លះដែលយើងប្រើ ហើយក្នុងគោលបំណងអ្វី?
យើងប្រើcookiesជាច្រើននៅទូទាំងគេហទំព័ររបស់យើង។ បញ្ជីខាងក្រោមមានបញ្ចូលនូវព័ត៌មានលម្អិតអំពីcookiesជាក់លាក់ដែលបានប្រើ ទោះជាយ៉ាងណាយើងអាចប្រើខូគីបន្ថែម ឬជំនួសគ្រប់ពេល។
សូមចំណាំថា ភាគីទីបី (រួមទាំងឧទាហរណ៍ បណ្តាញផ្សាយពាណិជ្ជកម្ម និងអ្នកផ្តល់សេវាខាងក្រៅ ដូចជាសេវាកម្មវិភាគបណ្តាញចរាចរណ៍) ក៏អាចប្រើcookies ដែលយើងមិនមានការគ្រប់គ្រងបានដែរ។ Cookiesមួយចំនួនជួយបង្កើនបទពិសោធន៍របស់អ្នក ខណៈពេលកំពុងប្រើប្រាស់គេហទំព័រ តាមរយៈការទទួលស្គាល់អ្នក នៅពេលដែលអ្នកត្រឡប់មកកាន់គេហទំព័ររបស់យើងវិញ។ ឧទាហរណ៍ តាមរយៈការចងចាំចំណូលចិត្ត ភាពងាយស្រួល។ cookiesមួយចំនួនអាចឱ្យយើងត្រួតពិនិត្យ និងកែលម្អដំណើរការនៃគេហទំព័ររបស់យើង។ ឧទាហរណ៍ វាអនុញ្ញាតឱ្យយើងរាប់នូវការចូលមើល កំណត់ប្រភពនៃចរាចរណ៍ និងមើលផ្នែកណាមួយនៃគេហទំព័រដែលពេញនិយមបំផុត។
យើងប្រើcookiesដែលមានមុខងារខាងក្រោមនៅលើគេហទំព័ររបស់យើង៖
- CloudFare៖ cookiesនេះត្រូវបានប្រើដើម្បីបង្កើនល្បឿននៃការផ្ទុកទំព័រ។
- Google Tag Manager៖ cookiesដែលភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងtag នេះអនុញ្ញាតឱ្យងាយស្រួលក្នុងការវាស់វែងtagsនានានៅលើគេហទំព័រ។
- DoubleClick៖ cookie នេះជួយបង្កើតទម្រង់នៃចំណាប់អារម្មណ៍របស់អ្នក និងបង្ហាញអ្នកនូវការផ្សាយពាណិជ្ជកម្មដែលពាក់ព័ន្ធនៅលើគេហទំព័រផ្សេងទៀត។
- Facebook៖ cookiesទាំងនេះមានផ្ទុកនូវលេខសម្គាល់ Facebook និងលេខសម្គាល់កម្មវិធីរុករក ដែលបានបម្លែងជាកូដទិន្នន័យ ហើយអនុញ្ញាតឱ្យផ្តល់ព័ត៌មានសម្រាប់ផលិតផលផ្សាយពាណិជ្ជកម្ម ដូចជាការដេញថ្លៃតាមពេលវេលាជាក់ស្តែងពីអ្នកផ្សាយពាណិជ្ជកម្មភាគីទីបី។
- Google AdSense៖ cookiesទាំងនេះជួយអ្នកបង្កើតគេហទំព័រនៅក្នុងបណ្តាញ Google ឲ្យសម្រេចបាននូវប្រសិទ្ធភាពនៃការផ្សាយពាណិជ្ជកម្ម។
- Hotjar ឬ Microsoft Clarity cookie ។ cookies នេះត្រូវបានកំណត់ នៅពេលដែលអតិថិជនចូលមកកាន់ទំព័រដំបូង ដើម្បីជួយកំណត់ពីរបៀបដែលអ្នកទស្សនាប្រើទំព័រនោះ។
- Google Analytics៖ cookies នេះត្រូវបានប្រើដើម្បីត្រួតពិនិត្យ និងតាមដានចរាចរណ៍នៅលើគេហទំព័ររបស់យើង តាមរយៈការប្រើ Google Analytics interface ។
តើខ្ញុំអាចគ្រប់គ្រងការប្រើប្រាស់cookiesដោយរបៀបណា?
នៅពេលអ្នកចូលមើលគេហទំព័ររបស់យើងជាលើកដំបូង អ្នកនឹងឃើញមានលេចឡើងនូវការយល់ព្រមពីcookies ដែលរួមបញ្ចូលនូវជម្រើសក្នុងការទទួលយក ឬបដិសេធcookiesទាំងអស់។
ប្រសិនបើអ្នកមិនស្ថិតនៅក្នុងប្រទេសដែលទាមទារការយល់ព្រមទេ ប៉ុន្តែចង់ដាក់កម្រិត ទប់ស្កាត់ ឬលុបcookiesដែលត្រូវបានកំណត់ដោយគេហទំព័រណាមួយនោះ ជាទូទៅអ្នកអាចធ្វើវាតាមរយៈការកំណត់កម្មវិធីរុករករបស់អ្នក។ ការកំណត់ទាំងនេះជាធម្មតាត្រូវបានរកឃើញនៅក្នុងម៉ឺនុយ “ជម្រើស” ឬ “ចំណូលចិត្ត” នៃកម្មវិធីរុករកក្នុងអ៊ីនធឺណិតរបស់អ្នក។
ការជ្រើសរើសបដិសេធcookiesអាចប៉ះពាល់ដល់បទពិសោធន៍នៃរុករករបស់អ្នក។
តើយើងផ្លាស់ប្តូរសេចក្តីចែងអំពីឯកជនភាពរបស់យើងនៅពេលណា?
សេចក្តីចែងអំពីឯកជនភាពរបស់យើងអាចផ្លាស់ប្តូរពីពេលមួយទៅពេលមួយ ដូច្នេះ សូមពិនិត្យមើលទំព័រនេះម្តងម្កាល ដើម្បីដឹងថា តើយើងបានរួមបញ្ចូលការអាប់ដេត ឬការផ្លាស់ប្តូរណាមួយដែរឬទេ។
ល័ក្ខខ័ណ្ឌនៃការប្រើប្រាស់
លក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះអនុវត្តចំពោះការប្រើប្រាស់កម្មវិធី ចុះបើពិតដូចដែលបានកំណត់ខាងក្រោម។ សូមអានលក្ខខណ្ឌទាំងនេះសម្រាប់ការប្រើប្រាស់ដោយប្រុងប្រយ័ត្ន។ ការប្រើប្រាស់គេហទំព័រនេះបង្ហាញពីការយល់ព្រមរបស់អ្នកចំពោះលក្ខខណ្ឌនោះ។
មាត្រាទី 1ស្ដីពីនិយមន័យ
- ចំណងជើងធំៗដែលបានរាយមានអត្ថន័យដូចខាងក្រោមនៅក្នុងលក្ខខណ្ឌសម្រាប់ការប្រើប្រាស់
មាតិកា៖ ព័ត៌មានទាំងអស់ដែលបានផ្តល់ ផ្លាស់ប្តូរ ឬផ្ទុកឡើងដោយអ្នកប្រើប្រាស់សម្រាប់ការមើល ឬប្រើប្រាស់ជាសាធារណៈ។
ការរៀបចំ៖ ចុះបើពិត ជាកម្មវិធីដែលមិនយកកម្រៃ សម្រាប់ Marketing,LLC ហើយ ការបង្កើតនេះឡើងគឺដើម្បីចែករំលែកសេចក្តីសង្ឃឹមសម្រាប់យុវវ័យ ទូទាំងពិភពលោក។
ព័ត៍មាន៖ ព័ត៌មាន ទិន្នន័យ និងឯកសារទាំងអស់ដែលបានបញ្ចូលក្នុងសេវាកម្មដែលផ្តល់ជូនអ្នកប្រើប្រាស់ដោយអង្គការ។
សិទ្ធកម្មសិទ្ធិបញ្ញា៖ កម្មសិទ្ធបញ្ញាទាំងអស់ និងសិទ្ធិដែលពាក់ព័ន្ធដូចជា ការរក្សាសិទ្ធិ សិទ្ធិពាណិជ្ជសញ្ញា សិទ្ធិប៉ាតង់ សិទ្ធិរចនា សិទ្ធិឈ្មោះពាណិជ្ជកម្ម និងសិទ្ធិមូលដ្ឋានទិន្នន័យ។
គោលការណ៍ឯកជនភាព៖ គោលការណ៍ឯកជនភាព
ដៃគូ៖ អង្គការផ្សេងទៀត ឬក្រុមហ៊ុន/អង្គការដែលបានចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយកម្មវិធីចុះបើពិត និង/ឬអ្នកដែលផ្តល់ព័ត៌មានដល់សេវាកម្ម។
សេវាកម្ម៖ ព័ត៌មានអំពីសេវាកម្មដែលផ្តល់ដោយអង្គការជូនទៅដល់អ្នកប្រើប្រាស់ ដើម្បីឱ្យគេអាចស្វែងយល់ មានបទពិសោធន៍ និងរៀនតាមរយៈសេវាកម្ម និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ផ្សេងទៀត
អ្នកប្រើប្រាស់៖ បុគ្គលដែលកំពុងប្រើប្រាស់សេវាកម្ម
គេហទំព័រ៖ សំដៅលើគេហទំព័រមួយ ឬច្រើនដែលត្រូវបានរក្សាទុកដោយអង្គការ។
មាត្រាទី 2 ស្ដីពីភាពអាចអនុវត្តបាន។
- លក្ខខណ្ឌនៃការប្រើប្រាស់អនុវត្តចំពោះរាល់ការប្រើប្រាស់ដែលធ្វើឡើងដោយអ្នកប្រើប្រាស់សេវាកម្ម។
- អង្គការមានសិទ្ធិគ្រប់ពេលក្នុងការកែប្រែ ឬបន្ថែមលក្ខខណ្ឌទាំងនេះសម្រាប់ការប្រើប្រាស់។ លក្ខខណ្ឌថ្មីៗបំផុតសម្រាប់ការប្រើប្រាស់អាចរកឃើញនៅលើគេហទំព័រ។ អ្នកប្រើប្រាស់បង្ហាញពីការទទួលយកលក្ខខណ្ឌដែលបានកែប្រែ ឬបន្ថែមលក្ខខណ្ឌសម្រាប់ការប្រើប្រាស់ ដោយបន្តប្រើប្រាស់គេហទំព័រ។
មាត្រាទី 3 ស្ដីពីការប្រើប្រាស់សេវាកម្ម
- អង្គការអាច (១) ធ្វើការផ្លាស់ប្តូរមុខងារ នីតិវិធី ឬបច្ចេកទេស ឬកែលម្អសេវាកម្ម និង (២) ដកសេវាកម្មបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍ និងដាក់កម្រិតលើការប្រើប្រាស់ ឬបញ្ឈប់សេវាកម្មបានគ្រប់ពេល។
- រាល់ការប្រើប្រាស់សេវាកម្ម និងមាតិកាដែលបានផ្តល់ឲ្យគឺស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នកប្រើប្រាស់។ អង្គការមិនទទួលខុសត្រូវចំពោះមាតិកាដែលផ្តល់ជូនដោយអ្នកប្រើប្រាស់តាមរយៈការប្រើប្រាស់សេវាកម្មនោះទេ។
- អ្នកប្រើប្រាស់យល់ព្រមថា គេនឹងមិនបង្ហោះមាតិកាណាមួយនៅលើគេហទំព័រ ឬ ប្រើប្រាស់គេហទំព័រនេះតាមរបៀបដែលមិនសមស្របនឹងសារវិជ្ជមានរបស់អង្គការនោះឡើយ។ ការប្រើប្រាស់ដែលមិនអនុញ្ញាតរួមមាន ប៉ុន្តែមិនកំណត់ដូចមានចែងខាងក្រោម៖
ក. ការប្រើប្រាស់សេវាកម្ម និង/ឬធ្វើឱ្យមានមាតិកានៅក្នុងរបៀបមួយដែលមិនពិត និង/ឬការបំភាន់ រួមមាន ប៉ុន្តែមិនកំណត់ចំពោះ ការទទួលយកអត្តសញ្ញាណមិនពិត និង/ឬធ្វើឱ្យការផ្តល់យោបល់មិនត្រឹមត្រូវដែលអ្នកប្រើប្រាស់មានទំនាក់ទំនងតាមរបៀបណាមួយខាងពាណិជ្ជកម្មជាមួយអង្គការនោះឡើយ។
ខ. ធ្វើឱ្យមានមាតិកាដែលមានមេរោគដូចជា Trojan horses, worms, bots ឬកម្មវិធីផ្សេងទៀតដែលអាចបំផ្លាញ, បិទ ឬលុបសេវាកម្ម ឬធ្វើឱ្យវាមិនអាចចូលប្រើបាន ឬដែលផ្លាស់ប្តូរព័ត៌មាន។
គ. ប៉ះពាល់ដល់ផលប្រយោជន៍ និងកេរ្តិ៍ឈ្មោះរបស់អង្គការ ឬដៃគូរបស់ខ្លួន
ឃ. ប្រមូលទិន្នន័យពីអ្នកប្រើប្រាស់តាមរយៈសេវាកម្ម ហើយប្រើប្រាស់ទិន្នន័យនេះសម្រាប់គោលបំណងផ្សេងទៀត ជាជាងប្រើប្រាស់ទិន្នន័យដែលត្រូវបានរាយបញ្ជី ឬមានគោលបំណងក្នុងលក្ខខណ្ឌដើម្បីប្រើប្រាស់។
ច.ចម្លងតាម បោះពុម្ព ឬលក់ព័ត៌មានដែលទទួលបានតាមរយៈសេវាកម្ម។
ឆ. ប្រើព័ត៌មានទំនាក់ទំនងដែលត្រូវបានផ្តល់ដោយអ្នកប្រើប្រាស់សម្រាប់ការទំនាក់ទំនងខាងពាណិជ្ជកម្ម និងមិនមែនខាងពាណិជ្ជកម្ម ឬសប្បុរសធម៌ ក៏ដូចជាការទំនាក់ទំនងដែលមិនមានការស្នើសុំផ្សេងទៀត ក្រៅពីគោលបំណងនៃសេវាកម្ម។
ជ. ធ្វើឱ្យមានមាតិកាដែលមានផ្ទុកនូវការផ្សាយពាណិជ្ជកម្ម ក្រៅពីមានការអនុញ្ញាតច្បាស់លាស់ពីអង្គការ។
ឈ. ចូលរួមជាមួយភាគីទីបី ដើម្បីធ្វើសកម្មភាពណាមួយដែលបានរៀបរាប់ខាងលើ។. - អ្នកប្រើប្រាស់ទទួលស្គាល់ និងយល់ព្រមថាមាតិកាដែលគេមានតាមរយៈសេវាកម្មនេះ អាចត្រូវបានប្រើប្រាស់ដោយអ្នកប្រើប្រាស់ផ្សេងទៀតដោយមិនមានការផ្លាស់ប្តូរមាតិកា និងបង្ហាញពីប្រភព/ឯកសារយោងនោះឡើយ។
- អង្គការរក្សាសិទ្ធិក្នុងការកែប្រែ បដិសេធ ឬលុបមាតិកា ឬដាក់កម្រិតលើការប្រើប្រាស់ ឬបិទគណនីរបស់អ្នកប្រើប្រាស់ ប្រសិនបើមាតិកា ឬការប្រើប្រាស់មិនអាចទទួលយកបានតាមការសម្រេចចិត្តរបស់អង្គការ។
- ប្រសិនបើអ្នកប្រើប្រាស់មានមតិថា មាតិកាជាក់លាក់ណាមួយបំពានដល់សិទ្ធិរបស់គេ និង/ឬសិទ្ធិរបស់អ្នកប្រើផ្សេងទៀត ឬភាគីទីបី អ្នកប្រើប្រាស់គួរតែជូនដំណឹងដល់អង្គការភ្លាមៗតាមរបៀបនៃមាត្រាទី 10 ។
- អ្នកប្រើប្រាស់អាចជ្រើសរើសភ្ជាប់សេវាកម្មទៅគណនី Twitter, Facebook ឬ Google របស់គe ដូច្នេះមាតិកាណាមួយដែលមានតាមរយៈសេវាកម្មនោះនឹងបង្ហាញដោយស្វ័យប្រវត្តិនៅលើគណនី Twitter Facebook ឬ Googleរបស់គេ។ ការភ្ជាប់សេវាកម្មទៅគណនី Twitter Facebookឬ Google គឺសម្រាប់ហានិភ័យ និងការទទួលខុសត្រូវរបស់អ្នកប្រើប្រាស់។ អង្គការមិនទទួលខុសត្រូវចំពោះភាពងាយស្រួល និងដំណើរការល្អនៃ Twitter Facebook និង/ឬ Google ឬសម្រាប់ដំណើរការត្រឹមត្រូវនៃតំណភ្ជាប់រវាងសេវាកម្ម និង Twitter Facebook និង/ឬ Google នោះទេ។
- សេវាកម្មអាចមានតំណភ្ជាប់ទៅកាន់គេហទំព័រភាគីទីបីដែលមិនមែនជាកម្មសិទ្ធិ ឬគ្រប់គ្រងដោយអង្គការ។ អង្គការមិនមានការគ្រប់គ្រង និងសន្មតថាគ្មានការទទួលខុសត្រូវចំពោះមាតិកា គោលការណ៍ឯកជនភាព ឬការអនុវត្តនៃគេហទំព័រភាគីទីបីណាមួយឡើយ។
មាត្រាទី4 ស្ដីពីសិទ្ធិកម្មសិទ្ធិបញ្ញា
- សិទ្ធិកម្មសិទ្ធិបញ្ញាទាក់ទងនឹងសេវាកម្ម រួមទាំងសិទ្ធិកម្មសិទ្ធិបញ្ញាទាក់ទងនឹងគេហទំព័រ និងព័ត៌មាន ត្រូវបានគ្រប់គ្រងដោយអង្គការ ឬអ្នកផ្តល់អាជ្ញាប័ណ្ណរបស់អង្គការ។
- នៅក្រោមលក្ខខណ្ឌដែលមានចែងក្នុងលក្ខខណ្ឌប្រើប្រាស់ទាំងនេះ អង្គការនឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវសិទ្ធិផ្ទាល់ខ្លួន ដែលអាចដកហូតបាន មិនមែនផ្តាច់មុខ មិនមែនជាអាជ្ញាប័ណ្ណរង និងមិនអាចផ្ទេរដែលមានដែនកំណត់ ក្នុងការចូលនិងប្រើប្រាស់សេវាកម្មនេះ រួមទាំង ព័ត៌មាននានា ដរាបណាចាំបាច់សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន មិនមែនពាណិជ្ជកម្មរបស់អ្នកប្រើប្រាស់នៅក្នុងសេវាកម្ម។
- សិទ្ធិកម្មសិទ្ធិបញ្ញាទាំងអស់ទាក់ទងនឹងមាតិកានឹងនៅជាមួយអ្នកប្រើប្រាស់ដែលបានធ្វើឱ្យមានមាតិកាតាមរយៈសេវាកម្ម។ អ្នកប្រើប្រាស់ទទួលស្គាល់ និងទទួលយកថា តាមរយៈការធ្វើឱ្យមាតិកាអាចប្រើបានតាមរយៈសេវានេះ គាត់ផ្តល់ឱ្យអង្គការគ្មានដែនកំណត់ នៅទូទាំងពិភពលោក មិនអាចដកវិញដោយស្វ័យប្រវត្តិនិងដោយឥតគិតថ្លៃនូវអនុអាជ្ញាបណ្ណ និងសិទ្ធិដែលអាចផ្ទេរបានក្នុងការផលិតមាតិកាឡើងវិញ និងធ្វើឱ្យមានមាតិកាមាន ដរាបណាចាំបាច់សម្រាប់ការផ្តល់សេវាកម្ម។
- អ្នកប្រើប្រាស់នឹងបដិសេធចោលនូវសិទ្ធិនៃក្រមសីលធម៌ទាំងអស់នៅក្នុងមាតិកាស្របតាមច្បាប់ជាធរមាន
- អ្នកប្រើប្រាស់ធានាថានឹងមិនមានសិទ្ធិកម្មសិទ្ធិបញ្ញារបស់ភាគីទីបីណាមួយដែលរារាំងការធ្វើឱ្យមានមាតិកាតាមរយៈសេវាកម្ម និង/ឬការផ្តល់អាជ្ញាប័ណ្ណដូចដែលបានរៀបរាប់ក្នុងមាត្រាទី 5.3នោះឡើយ ។
- គ្មានអ្វីនៅក្នុងលក្ខខណ្ឌទាំងនេះសម្រាប់ការប្រើប្រាស់មានគោលបំណងផ្ទេរសិទ្ធិកម្មសិទ្ធិបញ្ញាណាមួយទៅកាន់អ្នកប្រើប្រាស់នោះទេ។ អ្នកប្រើប្រាស់ត្រូវបដិសេធពីទង្វើណាមួយដែលរំលោភលើសិទ្ធិកម្មសិទ្ធិបញ្ញារបស់អង្គការ ឬដៃគូរបស់ខ្លួន រួមទាំង ប៉ុន្តែមិនកំណត់ចំពោះ ការចុះឈ្មោះឈ្មោះដែន ពាណិជ្ជសញ្ញា ឬ Google Adwords ដែលដូចគ្នាបេះបិទ ឬស្រដៀងនឹងវត្ថុណាមួយដែលអង្គការកាន់កាប់។ សិទ្ធិកម្មសិទ្ធិបញ្ញា ក៏ដូចជាការផលិតឡើងវិញ ការកែប្រែ វិស្វកម្មបញ្ច្រាស ឬការបោះពុម្ពផ្សាយសេវាកម្ម រួមទាំងព័ត៌មាន សម្រាប់គោលបំណងផ្សេងទៀត ជាងអ្វីដែលបានរាយក្នុងលក្ខខណ្ឌប្រើប្រាស់។
មាត្រាទី5 ស្ដីពីឯកជនភាព
ទិន្នន័យផ្ទាល់ខ្លួនទាំងអស់ដែលអ្នកប្រើប្រាស់ផ្ដល់ឲ្យនឹងត្រូវបានដំណើរការដោយអនុលោមតាមគោលការណ៍ឯកជនភាព ច្បាប់ និងបទប្បញ្ញត្តិជាធរមានទាំងអស់។
មាត្រាទី6 ស្ដីពីសំណង និងការធានា
- អ្នកប្រើប្រាស់ផ្តល់សំណង និងការពារអង្គការដោយមិនឲ្យរងគ្រោះថ្នាក់ប្រឆាំងនឹងការខូចខាត និងការចំណាយណាមួយដែលអង្គការទទួលរងជាលទ្ធផលនៃ (i) អ្នកប្រើប្រាស់បំពានលក្ខខណ្ឌប្រើប្រាស់ (ii) ការប្រើប្រាស់ណាមួយដែលអ្នកប្រើប្រាស់វាយតម្លៃទៅលើសេវាកម្ម ឬ (iii) ទង្វើខុសច្បាប់របស់អ្នកប្រើប្រាស់។
- អ្នកប្រើប្រាស់ធានានូវភាពត្រឹមត្រូវ និងភាពស្របច្បាប់នៃមាតិកាទាំងអស់ដែលត្រូវបានផ្តល់ទៅឱ្យអង្គការទាក់ទងនឹងការប្រើប្រាស់សេវាកម្ម។
- អ្នកប្រើប្រាស់អះអាងថា គេមានសិទ្ធិដើម្បីប្រើប្រាស់សេវាកម្ម ហើយគេនឹងប្រព្រឹត្តស្របទៅតាមលក្ខខណ្ឌនៃការប្រើប្រាស់។
មាត្រាទី7ស្ដីពី ទំនួលខុសត្រូវ
- អង្គការមិនទទួលខុសត្រូវចំពោះការខូចខាតដែលបណ្តាលមកពីការផ្តល់សេវាកម្ម លើកលែងតែកើតឡើងពីការធ្វេសប្រហែសទាំងស្រុងរបស់អង្គការ។
- ការបង្កើតសិទ្ធិណាមួយក្នុងការទូទាត់សំណងតែងតែមានលក្ខខណ្ឌទៅការរាយការណ៍របស់អ្នកប្រើប្រាស់អំពីការខូចខាតជាលាយលក្ខណ៍អក្សរទៅកាន់អង្គការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីវាបានកើតមានឡើង។ រាល់ការទាមទារសំណងចំពោះអង្គការ នឹងត្រូវលុបចោលយ៉ាងសាមញ្ញត្រឹមរយៈពេលដប់ពីរខែ បន្ទាប់ពីការខូចខាតបានកើតឡើងដំបូង។
មាត្រាទី8 ស្ដីពីការជូនដំណឹងអំពីមាតិកាដែលមិនស្របច្បាប់
- អង្គការមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយទាក់ទងនឹងការប្រើប្រាស់សេវាកម្មមិនសមរម្យដោយអ្នកប្រើប្រាស់នោះទេ។ បន្ទាប់ពីទទួលបានការជូនដំណឹងដែលមានភាពជាក់លាក់គ្រប់គ្រាន់ និងបញ្ជាក់ឱ្យបានគ្រប់គ្រាន់ អង្គការនឹងខិតខំប្រឹងប្រែងដើម្បីលុបចេញ ឬរារាំងការចូលប្រើប្រាស់មាតិកាមិនសមរម្យ។
- អង្គការបានបង្កើតនូវនីតិវិធីដែលបានពិពណ៌នាដូចខាងក្រោមថា បើសិនជាមានមាតិកាមិនសមរម្យណាមួយនៅក្នុងសេវាកម្ម វានឹងត្រូវបានរាយការណ៍ទៅអង្គការ។ វាអាចត្រូវបានធ្វើតាមរយៈការជូនដំណឹងទៅ [email protected]
- អង្គការរក្សាសិទ្ធិក្នុងការមិនផ្តល់សំណើរឱ្យដកចេញ ឬរារាំងការចូលប្រើមាតិកា ឬបញ្ឈប់សកម្មភាព ក្នុងករណីដែលវាមានហេតុផលសមស្របក្នុងការសង្ស័យអំពីភាពត្រឹមត្រូវនៃការជូនដំណឹង ឬក្នុងករណីដែលតុល្យភាពនៃចំណាប់អារម្មណ៍ទាមទារវា។ ក្នុងស្ថានភាពបែបនេះ អង្គការអាចតម្រូវឱ្យមានការបញ្ជាពីតុលាការនៃយុត្តាធិការដែលអាចអនុវត្តបាន ដើម្បីលុបមាតិកានោះ។
- អង្គការនឹងមិនក្លាយជាភាគីនៃជម្លោះរវាងអ្នកធ្វើរបាយការណ៍ និងភាគីទីបីណាមួយដែលកើតចេញពី ឬពាក់ព័ន្ធនឹងការជូនដំណឹងនោះទេ។
- បុគ្គលដែលធ្វើការជូនដំណឹងនេះធានា និងការពារអង្គការប្រឆាំងនឹងការទាមទារទាំងអស់របស់ភាគីទីបីទាក់ទងនឹងការទប់ស្កាត់ ឬការដកចេញនូវមាតិកា ឬការបញ្ឈប់សកម្មភាពនានា។ សំណងរួមមានការខូចខាត និងការចំណាយទាំងអស់ដែលអង្គការទទួលរងទាក់ទងនឹងការទាមទារនេះ រួមទាំងប៉ុន្តែមិនកំណត់ចំពោះសំណងនៃជំនួយផ្នែកច្បាប់នោះទេ។
- អង្គការគោរព និងការពារឯកជនភាពរបស់អ្នកដែលផ្តល់ការជូនដំណឹង។ ទិន្នន័យផ្ទាល់ខ្លួនទាំងអស់ដែលទទួលបានជាផ្នែកនៃការជូនដំណឹងនឹងត្រូវបានដំណើរការដោយអនុលោមតាមច្បាប់ឯកជនភាពដែលអាចអនុវត្តបាន ហើយនឹងត្រូវបានប្រើដើម្បីដំណើរការការជូនដំណឹងតែប៉ុណ្ណោះ។
មាត្រាទី9 ស្ដីពីសេចក្ដីបញ្ចប់
- អ្នកប្រើប្រាស់អាចបញ្ឈប់ការប្រើប្រាស់សេវាកម្មរ និងបិទគណនីរបស់គេបានគ្រប់ពេលវេលា។
- អង្គការរក្សាសិទ្ធិក្នុងការបញ្ឈប់គណនីរបស់អ្នកប្រើ (ជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍) ឬលុបមាតិកាដោយហេតុផលណាមួយ រួមទាំងប៉ុន្តែមិនកំណត់ចំពោះករណីដែលអ្នកប្រើប្រាស់បានបំពានលើលក្ខខណ្ឌប្រើប្រាស់ទាំងនេះ ក្រោមទស្សនៈរបស់អង្គការ។
- នៅក្នុងព្រឹត្តិការណ៍នៃការបញ្ចប់សម្រាប់បុព្វហេតុនៃកិច្ចព្រមព្រៀងនោះ នឹងមិនមានការបញ្ច្រាស់នឹងកើតឡើងនៃអ្វីដែលអង្គការបានប្រគល់ និង/ឬអនុវត្តរួចហើយនោះទេ។
- បន្ទាប់ពីអ្នកប្រើប្រាស់បញ្ឈប់ការប្រើប្រាស់ អង្គការនឹងដកចេញនូវមាតិកាដែលអ្នកប្រើប្រាស់បានផ្តល់ជូនដល់អង្គការតាមរយៈការប្រើប្រាស់សេវាកម្ម។
មាត្រាទី10 ស្ដីពីផ្នែកផ្សេងៗ
- លក្ខខណ្ឌសម្រាប់ការប្រើប្រាស់ និងការប្រើប្រាស់សេវាកម្មគឺស្ថិតនៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក។
- ក្នុងវិសាលភាពដែលច្បាប់ជាតិ ឬច្បាប់អន្តរជាតិមិនកំណត់លក្ខខណ្ឌជាកាតព្វកិច្ចដែលផ្ទុយពីនេះ បើសិនមានវិវាទណាមួយ និងទាំងអស់ដែលកើតចេញពី ឬទាក់ទងនឹងសេវាកម្ម ឬលក្ខខណ្ឌប្រើប្រាស់ វានឹងត្រូវដោះស្រាយនៅចំពោះតុលាការ។
- អង្គការអាចផ្ទេរសិទ្ធិ និងកាតព្វកិច្ចដែលកើតចេញពីលក្ខខណ្ឌប្រើប្រាស់ទាំងនេះទៅឱ្យភាគីទីបី ហើយជូនដំណឹងដល់អ្នកប្រើប្រាស់អំពីបញ្ហានេះ។
- ប្រសិនបើនៅពេលណាដែលការផ្តល់លក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះមាន ឬបាត់បង់សុពលភាពដោយហេតុផលណាមួយ ភាពគ្មានសុពលភាពបែបនេះនឹងមិនប៉ះពាល់ដល់សុពលភាពនៃលក្ខខណ្ឌដែលនៅសល់សម្រាប់ការប្រើប្រាស់នោះទេ ហើយការផ្តល់ឲ្យដែលមិនត្រឹមត្រូវបែបនេះនឹងត្រូវជំនួសដោយការផ្ដល់ឲ្យផ្សេងទៀត ដែលមានសុពលភាពក្នុងគ្រប់ទិដ្ឋភាពទាំងអស់ នឹងមានលទ្ធផលជិតបំផុតតាមដែលអាចធ្វើបានទៅនឹងការជំនួសនោះ។